ព័ត៌មានអន្តរជាតិ

អាមេរិកដាក់ទណ្ឌកម្មថ្មី លើស្ថាប័នអ៊ីរ៉ង់ក្នុងពេលចុងក្រោយ នៃអាណត្តិរបស់លោក ត្រាំ

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានចុះបញ្ជីខ្មៅស្ថាប័នអ៊ីរ៉ង់ចំនួនពីរ ដែលគ្រប់គ្រង ដោយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei និងក្រុមហ៊ុនសាខានានា ដោយនិយាយថា ស្ថាប័នទាំងនោះ បានធ្វើឲ្យឥស្សរជនអ៊ីរ៉ង់ អាចរក្សាបាននូវភាពជាម្ចាស់ នៃប្រព័ន្ធពុករលួយ លើផ្នែកដ៏ធំនៃសេដ្ឋកិច្ច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ដូច្នេះថា “ស្ថាប័នទាំងនេះ ធ្វើឲ្យថ្នាក់ដឹកនាំពុករលួយអ៊ីរ៉ង់ អាចកេងប្រយោជន៍ ពីប្រព័ន្ធភាពជាម្ចាស់កម្មសិទ្ធិ លើវិស័យនានានៃសេដ្ឋកិច្ចអ៊ីរ៉ង់”។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានកើនឡើងកាន់តែខ្លាំង ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបោះបង់ចោល កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ កាលពីពីរឆ្នាំមុន និងបានធ្វើការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ក្នុងគោលបំណងបង្ខំឲ្យទីក្រុងតេអេរ៉ង់ ធ្វើការចរចាគ្នា ស្តីពីការបញ្ឈប់កម្មវិធីនុយក្លេអ៊ែ ការអភិវឌ្ឍផលិតមីស៊ីលផ្លោង និងការគាំទ្រ ចំពោះកងកម្លាំងខាងក្រៅនៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top