ព័ត៌មានអន្តរជាតិ

ក្រោយបែរខ្នង មួយរយៈ ពេលនេះអាមេរិកសង្គ្រោះ ទំនាក់ទំនងឲ្យរស់ឡើងវិញជាមួយ WHO 

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធបានស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិក ដែលបានរស់ឡើងវិញនូវទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក (WHO) ។

ការគាំទ្រដល់អង្គការសុខភាពពិភពលោក គឺពិតជាមានសារៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក សម្រាប់ការឆ្លើយតបដែលមានការសម្របសម្រួលប្រសើរជាងមុន ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ 

អ្នកនាំពាក្យលោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពេលនេះគឺជាពេលវេលា សម្រាប់ការរួបរួមគ្នាហើយសហគមន៍អន្តរជាតិធ្វើការរួមគ្នាក្នុងសាមគ្គីភាពដើម្បីបញ្ឈប់វីរុសនេះ និងផលវិបាក ដែលកំពុងបែកខ្ញែក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដោយមានវ៉ាក់សាំង គឺជាឧបករណ៍សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សហរដ្ឋអាមេរិកចូលរួមនិងគាំទ្រដល់រោងចក្រ យូប៊ីអាយ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក នឹងផ្តល់កម្លាំងជំរុញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវការទទួលថ្នាំបង្ការដោយស្មើភាព សម្រាប់ប្រទេសទាំងអស់

ប្រធានាធិបតីអាមេរិកថ្មីលោក ចូ បៃដិន ប៉ុន្មានម៉ោងបន្ទាប់ពីបានចូលស្បថចូលកាន់តំណែង បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងបញ្ច្រាសដំណើរការនៃការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។ 

គួរបញ្ជាក់ថា អ្នកកាន់តំណែងមុនរបស់លោកបៃដិន គឺលោក ដូណាល់ ត្រាំ បានសម្រេចចិត្តនៅខែឧសភា ឆ្នាំ ២០២០ ដើម្បីដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ចំពេលមានការកើនឡើងនៃរលកកម្ពស់នៃការរាតត្បាតជំងឺ COVID-១៩៕ ដោយ ឈូក បូរ៉ា

To Top