ព័ត៌មានអន្តរជាតិ

ឡើងកាន់តំណែងភ្លាម Biden ដាក់បញ្ជា ឲ្យចូលរួមជាមួយ នឹងកិច្ចព្រមព្រៀង បម្រែបម្រួលអាកាស ធាតុវិញភ្លាម

វ៉ាស៊ិនតោន ៖ ប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden កាលពីថ្ងៃពុធនេះ ក្នុងពេលឡើងតំណែងភ្លាម លោកបានចុះហត្ថលេខា ចេញបញ្ជាឲ្យអាមេរិក ក្នុងការវិលត្រឡប់
ចូលទៅក្នុងកិច្ចព្រមព្រៀង បម្រែបម្រួលអាកាស នៃទីក្រុងប៉ារីសឆ្នាំ២០១៥ ភ្លាម។

ការធ្វើសច្ចាប្រណិធាន បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៦ លោក Biden បានចុះហត្ថលេខាលើ សេចក្តីសម្រេចចិត្ត ដើម្បីអនុញ្ញាតិឲ្យអាមេរិកក្នុង
ការវិលត្រឡប់ចូលទៅ កាន់កិច្ចព្រមព្រៀងនេះវិញ គឺបញ្ច្រាសទៅនឹងការតាំងចិត្ត របស់អតីតប្រធានាធីបតីលោក Donald Trump ដែលបានដកអាមេរិក ចេញកាលពីគ្រាកន្លងមក។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយ ពីសំណាក់មនុស្សរបស់លោក Trump ឬអតីតប្រធានាធិបតីរូបនេះ ចេញមកប្រតិកម្មទៅលើការសម្រេចចិត្ត
មួយនេះនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top