ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ជាប់ចំណាត់ថ្នាក់អាក្រក់បំផុត លើបញ្ហាកង្វះអាហារូបត្ថម្ភ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

សេអ៊ូល៖ របាយការណ៍មួយ បានបង្ហាញនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង ស្ថិតក្នុងចំណាត់ថ្នាក់ អាក្រក់បំផុត ទាក់ទងនឹងអត្រា ប្រេវ៉ាឡង់ នៃកង្វះអាហារូបត្ថម្ភ ក្នុងចំណោម ប្រជាជនរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍ ដែលបានចងក្រងរួមគ្នា ដោយអង្គការស្បៀងអាហារ និងកសិកម្មកម្មវិធី ស្បៀងអាហារពិភពលោក និងទីភ្នាក់ងារពិភពលោកផ្សេងទៀត ប្រជាជនកូរ៉េខាងជើងប្រមាណជាង ៤៥ភាគរយ កំពុងទទួលរង នូវកង្វះអាហារូបត្ថម្ភ ពីឆ្នាំ២០១៧-២០១៩ ។

សមាមាត្រនេះ គឺខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក។ របាយការណ៍បានបង្ហាញថា វាខ្ពស់ជាងតួលេខ ដែលត្រូវគ្នាប្រហែល ៣០ ភាគរយ សម្រាប់ប្រទេស ដែលមានស្ថានភាពអាក្រក់ទី ២ ដូចជាទីម័រខាងកើត និងអាហ្គានីស្ថាន។

របាយការណ៍ ក៏បានបង្ហាញផងដែរថា មានកុមារកូរ៉េខាងជើង ត្រឹមតែ ២៨,៦ ភាគរយ ដែលមានអាយុពី ៦ ទៅ ២៣ ខែអាចមានរបបអាហារ ដែលអាចទទួលយកបានអប្បបរមា (MAD) ដែលបង្ហាញថាទារកជាង ៧ នាក់ក្នុងចំណោម ១០ នាក់មិនអាចមានបរិមាណ អាហារអប្បបរមា ជារៀងរាល់ថ្ងៃឡើយ៕

ដោយ ឈូក បូរ៉ា

To Top