ព័ត៌មានអន្តរជាតិ

ក្រុមអ្នកសាធារណរដ្ឋ កំពុងស្វះស្វែងឱ្យ អ្នកប្រជាធិបតេយ្យ ពន្យារពេលក្នុងការចោទប្រកាន់ លោក ត្រាំ រហូតដល់ខែកុម្ភៈ

បរទេស៖ ក្រុមសមាជិក នៃគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិក បានស្នើសុំឱ្យក្រុមអ្នកប្រជាធិបតេយ្យ ពន្យារពេលការចាប់ផ្តើម ការចោទប្រកាន់ ទៅលើអតីត ប្រធានាធិបតី គឺលោក ដូ ណាល់ត្រាំ រហូតដល់ខែកុម្ភៈ។ ពួកគេអះអាងថា ការពន្យាពេលនេះនឹងផ្តល់ ពេលវេលាដល់លោក ត្រាំ ដើម្បីមានឱកាស ត្រៀមការពារ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សភាតំណាងរាស្ត្រកាលពីចុងសប្តាហ៍មុន បានចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទញុះញង់ឲ្យមានកុបកម្មនៅវិមានកាពីតូល ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ដោយបើកផ្លូវសម្រាប់ការកាត់ក្តីព្រឹទ្ធសភា។ ប្រសិនបើត្រូវបានផ្តន្ទាទោស លោក ត្រាំ អាចត្រូវបានរារាំងពីពីការចូលរួមក្នុងការបោះឆ្នោតប្រធានាធីបតីនាពេលអនាគត។

លោក Chuck Schumer សមាជិកជាន់ខ្ពស់ នៃព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ កំពុងពិនិត្យមើលសំណើ របស់គណបក្សសាធារណរដ្ឋ។ អ្នកប្រជាធិបតេយ្យខ្លះ គាំទ្រការពន្យាពេល ដោយនិយាយថា វានឹងផ្តល់ពេលវេលាបន្ថែម ដល់ព្រឹទ្ធសភា ដើម្បីបញ្ជាក់អំពីការតែងតាំង គណៈរដ្ឋមន្រ្តី ប៉ុន្តែអ្នកផ្សេងទៀតនិយាយថា ការពន្លឿនការកាត់ក្តី គឺចាំបាច់ដើម្បីឱ្យប្រទេសនេះ បន្តដំណើរទៅមុខទៀត។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរដោយយន្តហោះ ទៅរដ្ឋផ្លរីដា ខណៈដែលអាណត្តិ របស់លោកបានបញ្ចប់ នៅថ្ងៃពុធ ដោយគេចមិនចូលរួម ក្នុងពិធីស្បចចូលតំណែង របស់លោក Joe Biden៕

ប្រែសម្រួលៈ ណៃ តុលា

To Top