ព័ត៌មានអន្តរជាតិ

ភាពតានតឹង រវាងចិននិងតៃវ៉ាន់ កើនកម្តៅខ្លាំងឡើង ក្នុងពេលប៉ុន្មានថ្ងៃ នៃការឡើងកាន់តំណែង របស់លោក បៃដិន

បរទេស ៖ យន្តហោះកងកម្លាំងទ័ពអាកាសចិន ដែលរួមមានទាំង យន្តហោះចម្បាំងចំនួន១២គ្រឿងផង បានហោះហើរចូល ក្នុងតំបន់កំណត់ការពារ ដែនអាកាសរបស់តៃវ៉ាន់ ជាលើកទីពីរ នៅថ្ងៃអាទិត្យនេះ ស្របពេលភាពតានតឹងកើន កម្តៅខ្លាំងឡើង នៅជិតតៃវ៉ាន់ ត្រឹមតែប៉ុន្មានថ្ងៃ នៃការឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក របស់លោក ចូ បៃដិន។

កោះតៃវ៉ាន់បាននិយាយប្រាប់ថា ក្រោយយន្តហោះទម្លាក់គ្រាប់ចិន៨គ្រឿង និងយន្តហោះចម្បាំង៤គ្រឿង បានហោះហើរចូលក្នុងតំបន់កំណត់ការពារដែន អាកាសតៃវ៉ាន់ នៅថ្ងៃសៅរ៍ នៅចន្លោះដីគោកតៃវ៉ាន់ និងក្រុមកោះ Pratas ដែលតៃវ៉ាន់គ្រប់គ្រងនោះ នៅដែនសមុទ្រចិន ខាងត្បូងនោះ នៅថ្ងៃអាទិត្យនេះ យន្តហោះចិនចំនួន១៥គ្រឿងថែមទៀត បានហោះហើរចូលក្នុងតំបន់ដែន អាកាសដដែលនោះ ។

តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ប្រាប់ថា ចិនបានបញ្ជូនយន្តហោះចម្បាំង J-10 ចំនួន៦គ្រឿង យន្តហោះចម្បាំង J-16 ចំនួន៤គ្រឿង យន្តហោះចម្បាំង SU-30 ចំនួន២គ្រឿង យន្តហោះចារកម្ម Y-8 មួយគ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹក Y-8 ចំនួនពីរគ្រឿង៕

To Top