ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏អាក្រក់មួយ នៅអាមេរិកកាលពីឆ្នាំ១៩៩៤ ដែលបានសម្លាប់មនុស្ស អស់៥៤នាក់ និងខាតបង់ជាទឹកប្រាក់ អស់រាប់ពាន់លានដុល្លារ

ប្រភពព័ត៌មាន របស់គេហទំព័រ The History ដែល បានធ្លាប់បានសរសេរ ពីហេតុការណ៍គ្រោះរញ្ជួយដីមួយ នៅក្នុងទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ខែមករាឆ្នាំ១៩៩៤ មកនិងបានបណ្តាល ឲ្យមានមនុស្ស ប្រមាណជា៥៤នាក់ បានស្លាប់បាត់បង់ជីវិត ហើយនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត សរុបរហូតទៅដល់រាប់ពាន់លានដុល្លារ ។

វាត្រូវបាន កត់ត្រា ទុកជាហេតុការណ៍គ្រោះរញ្ជួយដី ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអាមេរិក ។ នាវេលាម៉ោងប្រមាណជា៤និង៣១នាទីព្រឹក គ្រោះរញ្ជួយដី ដែលមានកម្រិត ដល់ទៅ៦ចុច៧រិចទ័រ បានវាយប្រហារមកលតំបន់San Fernandoដែលជាតំបន់ មានមនុស្ស រស់នៅច្រើនបំផុត ក្នុងទីក្រុងឡូសអេនជឺឡេស និងស្ថិតនៅចំងាយ ប្រមាណជា២០ម៉ាល ពីកណ្តាលក្រុង ។ អគារស្នាក់នៅជាច្រើន ខ្នងបានបាក់ធ្លាក់ហើយ បានគៀបជាប់មនុស្ស កំពុងតែសម្រាកលង់លក់ឲ្យស្លាប់តែម្តង ៕

ប្រែសម្រួល:ស៊ុនលី

To Top