ព័ត៌មានអន្តរជាតិ

កម្មកររ៉ែមាស ១១នាក់ ត្រូវជាប់ខ្លួននៅក្រោមដី ២សប្ដាហ៍តែមិនស្លាប់ និងត្រូវបានជួយសង្គ្រោះ នៅខេត្ដសានទុង ប្រទេសចិន

ប៉េកាំង៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋបាន ឲ្យដឹង ថាកម្មករចំនួន ១១ នាក់ ដែលបានជាប់នៅក្រោមដី អស់រយៈពេល ២ សប្តាហ៍បន្ទាប់ពីមានការ ផ្ទុះនៅអណ្តូងរ៉ែមាសមួយ ក្នុងប្រទេសចិន ត្រូវបានគេជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ។

យោងតាមការចុះផ្សាយដោយទីភ្នាក់ងារ ព័ត៌មានស៊ីនហួ បានឲ្យដឹងកាលពីសប្តាហ៍មុនថា ការផ្ទុះបានកើតឡើងនៅថ្ងៃទី១០ ខែមករា នៅអណ្តូងរ៉ែ ក្នុងខេត្តសានទុង នៅពេលដែលមនុស្ស ២២ នាក់កំពុងធ្វើការនៅចម្ងាយជាង ៦០០ ម៉ែត្រពីផ្លូវចូល ។

ក្នុងចំណោមកម្មករទាំង ២២ នាក់នោះម្នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ ស្ថានភាព ១០ ដែលនៅសេសសល់ គឺមិនទាន់ច្បាស់នៅឡើយទេ។

ទីភ្នាក់ងារព័ត៌មានបានចុះផ្សាយថា ក្រុមអ្នកជួយសង្គ្រោះបាននាំកម្មករដំបូង មកលើផ្ទៃដីខាងលើកាលពីព្រឹកថ្ងៃអាទិត្យ ។ អ្នករុករករ៉ែត្រូវបានគេជឿជាក់ថា ស្ថិតក្នុងស្ថានភាពខ្សោយខ្លាំង ហើយបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានដកស្រង់សម្តីអ្នកជួយសង្គ្រោះ ដែលលើកឡើងថា ពួកគេបានខួងបំពង់កាលពីថ្ងៃអាទិត្យ ហើយក្រោយមកមានអារម្មណ៍ថា មនុស្សទាញខ្សែដែក ដែលត្រូវបានប្រើដើម្បីចែកចាយ ដំណោះស្រាយសារធាតុចិញ្ចឹម ក្រដាស និងខ្មៅដៃ៕

To Top