សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនា របស់កូរ៉េខាងជើងមួយ បានលើកឡើងអំពីការបោះឆ្នោតរបស់លោកចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកដំបូងនៅចុងសប្តាហ៍នេះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយ រដ្ឋផ្លូវការនៅតែប្រកាន់ខ្ជាប់នូវភាពស្ងប់ស្ងាត់លើរដ្ឋបាលថ្មីរបស់លោក។
គេហទំព័រកូរ៉េខាងជើង នៅថ្ងៃនេះជាគេហទំព័រមួយក្នុងចំនោមគេហទំព័រឃោសនារបស់កូរ៉េខាងជើង បានធ្វើការចុះផ្សាយពីលោក បៃដិន កាលពីថ្ងៃសៅរ៍ដោយដកស្រង់របាយការណ៍ពីកាសែត Jaju Sibo ដែលជាប្រព័ន្ធផ្សព្វផ្សាយបង្រួបបង្រួមតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ដោយយោងទៅលើការបះបោរនៅវិមានកាពីតូល នៅថ្ងៃដែលសភាអាមេរិក ត្រូវបានកំណត់ ដើម្បីបញ្ជាក់ពីជ័យជំនះរបស់លោក ចូ បៃដិន ជាអ្នកស្នងតំណែងថ្មីជាប្រធានាធិបតីអាមេរិក។
នេះគឺជាលើកទីមួយ ហើយដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មួយបានលើកឡើងពីជ័យជំនះរបស់លោក បៃដិន ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
បណ្តាញសារព័ត៌មានកូរ៉េខាងជើង នៅតែរក្សាបាននូវភាពស្ងប់ស្ងាត់លើបញ្ហានេះ សូម្បីតែនៅពេលដែលប្រធានាធិបតីចិន ដែលជាសម្ព័ន្ធមិត្តជិតបំផុតរបស់ខ្លួន បានផ្ញើសារអបអរសាទរដល់លោក បៃដិន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា៕ដោយ ឈូក បូរ៉ា