ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន៖ សមាជបក្សនឹងបង្កើត សន្ទុះអភិវឌ្ឍន៍ថ្មី សម្រាប់វៀតណាម

ហាណូយ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសវៀតណាម លោក Xiong Bo បាននិយាយថា ជោគជ័យនៃសមាជជាតិលើកទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម (CPV) នឹងក្លាយជាការធានានយោបាយរឹងមាំ និងបញ្ជាក់អំពីភាពម៉ឺងម៉ាត់ សម្រាប់ការអភិវឌ្ឍសង្គមនិយមនៅវៀតណាម និងផ្តល់នូវកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសនេះ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយ ទីភ្នាក់ងារសារព័ត៌មានវៀតណាម មុនពេលសមាជបក្សលើកទី១៣ លោក Xiong Bo បាននិយាយថា សមាជជាតិលើកទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម ដែលត្រូវបានបង្កើតឡើង ដោយប្រធានាធិបតី ហូជីមិញ គឺជាអ្នកតំណាងពិតប្រាកដ នៃផលប្រយោជន៍ ជាមូលដ្ឋាន របស់ប្រជាជនវៀតណាម។ ក្នុងរយៈពេលជាង ៩១ ឆ្នាំចាប់តាំងពីការបង្កើតឡើង, CPV បានដឹកនាំប្រជាជនវៀតណាម ឆ្ពោះទៅមុខ និង ការចូលរួមជាប្រវត្តិសាស្ត្រ ដើម្បីជាប្រយោជន៍ ដល់ឯករាជ្យជាតិការរំដោះ និងការអភិវឌ្ឍនិងសុភមង្គល របស់ប្រជាជន។

លោកឯកអគ្គរដ្ឋទូតចិ នរូបនេះ បានបន្ថែមទៀតថា មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៃ CPV និងរដ្ឋវៀតណាម ដោយរំពឹងថា ប្រទេសនេះ នឹងបោះឆ្នោតជ្រើសរើស គណៈកម្មាធិការកណ្តាល របស់គណបក្ស ដែលរក្សាគោលជំហរ និង ភាពរឹងមាំ សម្រាប់តួនាទីថ្មី ដែលនឹងឈ្នះលើការគាំទ្រ និងការទុកចិត្តពីប្រជាជន បន្តដឹកនាំការកសាងសង្គមនិយម របស់ប្រទេស ដើម្បីទទួលបានជោគជ័យ កាន់តែច្រើន៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×