ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេស ជាច្រើននៅអាហ្វ្រិក ប្រឈមនឹងការអូស បន្លាយជំងឺឆ្លងកូវីដ-១៩ ទម្រង់ថ្មី 

ណៃរ៉ូប៊ី៖ មន្ត្រីជាន់ខ្ពស់នៃអង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ទម្រង់ថ្មីនៅតាមបណ្តាប្រទេសអាហ្វ្រិកជាច្រើន ប្រឈមនឹងការអូសបន្លាយ រលកទីពីរ នៅទ្វីបនេះ និងគ្របដណ្តប់លើប្រព័ន្ធសុខភាពសាធារណៈដែលងាយខូចខាត។

លោក Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិក បានលើកឡើងពីការព្រួយបារម្ភ  ចំពោះការរីករាលដាលនៃវីរុសឆ្លងទម្រង់ថ្មី ដែលឆ្លងខ្លាំងហើយអាចធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែង ដើម្បីកាត់បន្ថយខ្សែកោងនៃក្រាហ្វិកឆ្លងនៅទ្វីបនេះ។

លោក Moeti បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅទីក្រុងណៃរ៉ូប៊ីថា “ករណីឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង បានរីករាលដាលយ៉ាងឆាប់រហ័ស នៅទ្វីបអាហ្វ្រិក។

គួរបញ្ជាក់ថា យោងទៅតាមអង្គការសុខភាពពិភពលោក វីរុសឆ្លងទម្រង់ថ្មី 501 Y.V2 ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង គឺស្ថិតនៅពីក្រោយការកើនឡើងនៃការឆ្លង ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅអាហ្វ្រិកមួយនេះ៕

To Top