ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបថ្កោលទោស ការដណ្ដើមអំណាច របស់យោធានៅមីយ៉ានម៉ា 

បរទេស៖ ប្រធានគណៈកម្មាធិការអឺរ៉ុប និងមន្ត្រីការទូតជាន់ខ្ពស់អឺរ៉ុប នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោស ចំពោះការដណ្ដើមអំណាច របស់យោធានៅក្នុងប្រទេសមីយ៉ានម៉ា និងបានទាមទារឲ្យដោះលែង ភ្លាមនូវបុគ្គលទាំងអស់ ដែលត្រូវចាប់ឃុំខ្លួនក្នុងដំណើរប្រតិបត្តិការឆ្មក់នៅទូទាំងប្រទេស។

នៅលើបណ្ដាញសង្គមធ្វីតធ័រ ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប លោក Ursula von der Leyen បានសរសេរថា “ខ្ញុំថ្កោលទោសជាខ្លាំង ចំពោះរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ានម៉ា” ហើយលោកបានស្នើឲ្យដោះលែងភ្លាមដោយគ្មានលក្ខខណ្ឌ នូវបុគ្គលទាំងអស់ដែលត្រូវឃុំខ្លួន។

ក្រៅពីនេះ តាមសេចក្តីរាយការណ៍ ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប លោក Josep Borrell ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះរដ្ឋប្រហារនោះផងដែរ ដោយនិយាយថា លទ្ធិប្រជាធិបតេយ្យត្រូវតែមាន”។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាដៃគូជំនួញដ៏ធំលំដាប់ទី៣លើពិភពលោក និងបានផ្តល់ឲ្យប្រទេសនេះ នូវអត្ថប្រយោជន៍ជំនួញពិសេស ដែលនឹងអាចត្រូវបានដកចេញវិញ បើទោះជាដំណើរការបែបនេះ ទំនងជានឹងមិនមានភ្លាមៗក៏ដោយ៕ប្រែសម្រួល៖ប៉ាង កុង

To Top