បរទេស ៖ បើទោះជារដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួនគ្រោងចូលរួមជាថ្មី ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ដើម្បីរក្សាអ៊ីរ៉ង់ មិនឲ្យអភិវឌ្ឍអាវុធ នុយក្លេអ៊ែក៏ដោយ ក៏មន្ត្រីអ៊ីរ៉ង់និយាយថា គ្មានពេលច្រើនទេដើម្បីវិលត្រឡប់ និងបានបន្ថែមនៅថ្ងៃចន្ទថា ពួកគេនឹងមិនចរចាលក្ខខណ្ឌថ្មី សម្រាប់កិច្ចព្រមព្រៀងនោះឡើយ ។
មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសអ៊ីរ៉ង់ មួយរូបបាននិយាយប្រាប់ថា តាមសេចក្តីរាយការណ៍ នឹងគ្មានកិច្ចចរចាទ្វេភាគីនោះទេ ហើយសហរដ្ឋអាមេរិក ត្រូវតែត្រឡប់ចូលអនុវត្ត តាមកិច្ចព្រមព្រៀងឆ្នាំ២០១៥នោះជាមុន។
មន្ត្រីនាំពាក្យ លោក Saeed Khatibzadeh បានមានប្រសាសន៍ប្រាប់ថា រដ្ឋបាលលោក បៃដិន ត្រូវតែដកទណ្ឌកម្មចេញវិញ នៅមុនពេលប្រទេសអ៊ីរ៉ង់ ពិចារណាវិលត្រឡប់ទៅ រកដែនកំណត់ លើសកម្មភាពនុយក្លេអ៊ែរបស់ខ្លួន ។
លោក Khatibzadeh បាននិយាយប្រាប់តាមរយៈទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Press TV ដូច្នេះថា “ការគ្មានកិច្ចចរចាទ្វេភាគីជាមួយសហរដ្ឋអាមេរិក គឺជារឿងចាំបាច់”៕
ប្រែសម្រួល៖ប៉ាង កុង
