ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី ហោះហើរយ៉ាងទាបពីលើនាវាពិឃាត USS Donald Cook នៅសមុទ្រខ្មៅ

បរទេស៖ យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿង នៅពេលថ្មីៗនេះ បានធ្វើការហោះហើរយ៉ាងទាប នៅពីលើនាវា USS Donald Cook នៅសមុទ្រខ្មៅ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។

កងនាវាលេខ៦ របស់ទ័ពជើងទឹកសហរដ្ឋអាមរិក បានចែករំលែកវីដេអូឃ្លីមមួយ លើបណ្ដាញសង្គមធ្វីតធ័រ ស្តីពីយន្តហោះចម្បាំងនិងទម្លាក់គ្រាប់រុស្ស៊ី Sukhoi ហោះហើរទាបៗ ពីលើនាវាពិឃាតសមត្ថភាពមីស៊ីល USS Donald Cook ក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រខ្មៅ។

ទីភ្នាក់ងារសារព័ត៌មាន Stars and Stripes បានរាយការណ៍ថា ការហោះហើរ ក្នុងរយៈកម្ពស់ទាបនេះ មិនបានធ្វើឲ្យមានការតវ៉ា ជាសាធារណៈផ្លូវការភ្លាមៗនោះទេ ប៉ុន្តែយោធាអាមេរិក បានរិះគន់ការបំពានថ្មីៗផ្សេងទៀត ដោយយន្តហោះចម្បាំងរុស្ស៊ី នៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top