ព័ត៌មានអន្តរជាតិ

សាកសពចំនួន៣៤នាក់ ត្រូវបានទាញចេញពីតំបន់ រងប៉ះពាល់ដោយបាក់ ដុំផ្ទាំងទឹកកក នៅភាគខាងជើងឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា មន្ត្រីការិយាល័យប៉ូលិសជាន់ខ្ពស់ ក្នុងស្រុកមួយរូបបាននិយាយថា មានសាកសព០២បន្ថែមទៀត ត្រូវបានរកឃើញកាលពីថ្ងៃពុធ ដែលបានទាញចេញពីតំបន់ បានរងផលប៉ះពាល់ ដោយបាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand នៅភាគខាងជើងប្រទេសឥណ្ឌា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៣៤នាក់ ។

ពលរដ្ឋលើសពី១៧០នាក់ កំពុងបាត់ខ្លួននៅឡើយ ។

អ្នកស្រុកពីរនាក់ ក្នុងចំណោមបញ្ជីឈ្មោះ អ្នកស្រុកដែលកំពុងបាត់ខ្លួន បានត្រូវគេរកឃើញនៅផ្ទះសុវត្ថិភាព ។

ផ្ទាំងពាណិជ្ជកម្ម

ការបាក់ដុំផ្ទំាងទឹកកកដ៏ធំ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលបង្កការខូចខាត ដល់គម្រោងវារីអគ្គីសនីចំនួន០២កន្លែង ។

ប៉ូលិសបាននិយាយថា “ក្នុងចំណោមសាកសពចំនួន៣៤នាក់ ដែលបានទាញចេញមក គឺមានតែ១០នាក់ប៉ុណ្ណោះ ដែលមានអត្តសញ្ញាណ”
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×