ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើកនៅរុស្ស៊ី បំផ្លាញផ្សារទំនើប និងបង្ករបួសជាច្រើននាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា សារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយដកស្រង់សម្តី របស់ទីភ្នាក់ងារសេវាកម្មសង្គ្រោះបន្ទាន់រុស្ស៊ី ដែលបាននិយាយថា មានករណីផ្ទុះដ៏កក្រើកមួយ ដោយបំផ្លាញផ្សារទំនើបមួយកន្លែង និងបង្កឲ្យពលរដ្ឋមួយចំនួនរងរបួស នៅក្រុង Vladikavkaz ដែលជារដ្ឋធានីនៃក្រុង Ossetia-Alania ខាងជើងរបស់សាធារណរដ្ឋមួយនេះ ។

អ្នកនាំពាក្យមួយរូបមកពី សេវាកម្មសង្គ្រោះបន្ទាន់បាននិយាយថា “វា គឺជាការផ្ទុះឧស្ម័នមួយ ។ មានអ្នកស្លាប់ច្រើននាក់” ។

គាត់បានឲ្យដឹងទៀតថា ក្រុមអ្នកជួយសង្គ្រោះ កំពុងតែរុករកនៅកន្លែងកើតហេតុ ។

អ្នកនាំពាក្យបាននិយាយថា ធុងផ្ទុកអុកស៊ីសែន ត្រូវបានរក្សាទុក នៅក្នុងអគារមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top