ព័ត៌មានអន្តរជាតិ

ទាហានជើងទឹក របស់ចិន ត្រៀមចេញដំណើរ ទៅកាន់ប៉ាគីស្ថាន ដើម្បីរួមគ្នាធ្វើសមយុទ្ធដែនទឹក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងការពារជាតិចិន បានឲ្យដឹងថា កងទ័ពសេរីភាពប្រជាមានិតចិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បានត្រៀមខ្លួនចូលរួមនៅក្នុងលំហាត់ សមយុទ្ធយោធាដែនទឹក របស់ប៉ាគីស្ថាន ជាមួយនាវាជើងទឹកប៉ាគីស្ថាន ។

ក្រសួង បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយបានឲ្យដឹងថា សមយុទ្ធ មានកូដឈ្មោះ “Peace-21” នឹងធ្វើឡើងនៅដែនជិតទីក្រុង Karachi ។

នៅក្នុងសេចក្តីប្រកាសបានដាក់ថា នេះជាលើកទី៨ហើយសម្រាប់ការចូលរួម របស់កងទ័ពជើងទឹករបស់ចិន ចូលរួមសមយុទ្ធដែលរៀបចំឡើងដោយកងទ័ពជើងទឹកប៉ាគីស្ថាន ក្នុងគោលបំណងពង្រឹង និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅម និងបង្កើនចំណងមិត្តភាព រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top