ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V របស់រុស្ស៊ី ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅក្នុងប្រទេសចំនួន២៦

មូស្គូ៖ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយនៅថ្ងៃសុក្រថា វ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដ១៩ របស់ប្រទេសរុស្ស៊ីឈ្មោះ Sputnik V ត្រូវបានអនុញ្ញាត ឱ្យប្រើនៅម៉ុងតេណេហ្គ្រោ ប្រទេស Saint Vincent និង Grenadines ដូច្នេះនាំចំនួនប្រទេសសរុប ដែលត្រូវបានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះ មានចំនួន ២៦ ប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម RDIF ថា “ មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF ដែលជាមូលនិធិទ្រព្យសម្បត្តិ អធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ី) ប្រកាសពីការអនុម័តវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីប្រឆាំង នឹងមេរោគឆ្លងនៅប្រទេស ម៉ុងតេណេហ្គ្រោ ប្រទេស Saint Vincent និង Grenadines សរុបចំនួន ២៦ ប្រទេសបានអនុញ្ញាត Sputnik V រួចហើយ” ។

នេះមានន័យថា Sputnik គឺជាវ៉ាក់សាំងមួយក្នុងចំណោម វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាធំបំផុត ទាំងបីរបស់ពិភពលោកទាក់ទង នឹងចំនួននៃការអនុម័ត ដែលចេញដោយ និយតកររបស់រដ្ឋាភិបាល។

កាលពីដើមខែនេះ ទស្សនាវដ្តីវេជ្ជសាស្រ្ត The Lancet បានចេញផ្សាយការ វិភាគបណ្តោះអាសន្នមួយពីការ សាកល្បងដំណាក់កាលទី ៣ នៃវ៉ាក់សាំង Sputnik V ដែលបង្ហាញពីប្រសិទ្ធភាព ៩១,៦ ភាគរយ របស់វាប្រឆាំងនឹងរោគ សញ្ញារបស់ជំងឺកូវីដ១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top