Covid-19

ញូវសឺឡេន ប្រកាសបិទទ្វាក្រុង Auckland ៣ថ្ងៃនៅថ្ងៃនេះ

បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសញូវសឺឡេន Jacinda Ardern នៅថ្ងៃអាទិត្យបានប្រកាសបិទទ្វាប្រទេសរយៈពេល ៣ថ្ងៃទៅលើ ទីក្រុងដ៏ធំបំផុតរបស់ខ្លួនគឺ Auckland បន្ទាប់ពីបានរកឃើញករណី ឆ្លងក្នុងសហគមន៍ថ្មីចំនួន៣ករណី។

លោកស្រី Ardern បានននិយាយថាការហាមប្រាម រឹតបន្តឹតក្រុងនៅក្នុងកម្រិត៣ ត្រូវបានធ្វើឡើងដោយទាមទារឲ្យមនុស្សគ្រប់គ្នាបន្តស្នាក់នៅ ក្នុងផ្ទះលើកលែងតែការចាកចេញពី ផ្ទះទៅទិញទំនិញសំខាន់ៗ និងកិច្ចការងារសំខាន់ៗប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាករណីឆ្លងទាំង៣នេះ គឺជាលើកដំបូងហើយសម្រាប់ ប្រទេសចាប់តាំងតែពីថ្ងៃទី២៤ ខែមករាដោយពួកគេសុទ្ធតែ ជាអ្នកមានប្រវតិ្តធ្វើដំណើរ ហើយក៏បានធ្វើតេស្តវិជ្ជមាន នៅក្រោយពេលធ្វើចត្តាឡីស័ករួច។

ទោះបីជាយ៉ាងណាក្តី លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារកូវីដ Chris Hipkins បាននិយាយថាករណីទាំង ៣នោះគឺជា ឪពុកម្តាយនិងកូនស្រីម្នាក់ ដែលរស់នៅក្នុងទីក្រុង Auckland ហើយមកដល់ពេលនេះ ការដំណើរការតេស្តកំពុងបន្តបន្ថែមទៀត ដើម្បីអាចពិនិត្យមើលថា តើពួកគេមានផ្ទុកកូវីដធម្មតា ឬកូវីដពូជក្លាយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top