ព័ត៌មានអន្តរជាតិ

តើកូរ៉េខាងជើង អាចនឹងបង្កហេតុ និងបង្ហាញអាវុធឬទេ ក្នុងថ្ងៃខួបអតីតមេដឹកនាំលោក គីម ជុងអ៊ីល

សេអ៊ូល៖ អគ្គសេនាធិការចម្រុះ (JCS) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់នូវចលនាយោធារបស់ប្រទេសកូរ៉េខាងជើង នៅមុនថ្ងៃខួបរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល។

ថ្ងៃអង្គារស្អែកនេះ គឺជាថ្ងៃខួបរបស់អតីតមេដឹកនាំដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន ជាថ្ងៃដែលមានឈ្មោះថាទិវាផ្កាយរះ គឺជាថ្ងៃឈប់សម្រាកជាតិដ៏ធំបំផុតមួយរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង បានប្រារព្ធពិធីរំលឹកអនុស្សាវរីយ៍ជារៀងរាល់ឆ្នាំ។

អ្នកនាំពាក្យ JCS លោកវរសេនីយ៍ឯក Kim Jun-rak បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា យើងកំពុងតាមដានយ៉ាងដិតដល់នូវចលនា ដែលទាក់ទងហើយមិនមានអ្វីដែលគួរឱ្យកត់សម្គាល់ សម្រាប់ការពន្យល់បន្ថែមទៀតនោះទេនៅពេលនេះ។

លោកបានឲ្យដឹងបន្ថែមថា ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធយោធានៅរដូវរងារជាទៀងទាត់ចាប់តាំងពីខែធ្នូ ដែលត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ខែមីនា ហើយមិនមានការធ្វើចលនាប្លែកណាមួយត្រូវបានគេរកឃើញនោះទេ៕តើកូរ៉េខាងជើង អាចនឹងបង្កហេតុ និងបង្ហាញអាវុធឬទេ ក្នុងថ្ងៃខួបអតីតមេដឹកនាំលោក គីម ជុងអ៊ីល

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×