ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណរំពឹងថា មានការខ្វះខាត ម៉ាស៊ីនយន្តហោះចម្បាំង F-35 រយៈពេលវែង

បរទេស៖ ម៉ាស៊ីនយន្តហោះចម្បាំង F-35 កំពុងស្ថិតនៅក្នុងស្ថានភាព ផ្គត់ផ្គង់ខ្វះខាត ជាមួយការមិនទាន់មានដំណោះស្រាយ បណ្ដាលឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិក កាត់បន្ថយកាលបរិច្ឆេទ នៃការពិព័រណ៍ការហោះហើរ និងចាប់ផ្តើមផែនការ សម្រាប់ការខ្វះខាត យ៉ាងយូរបំផុតឆ្នាំ២០២២។

ការិយាល័យយន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានធ្វើការណែនាំថា ចំនួន៥ទៅ៦ភាគរយ នៃកងយន្តហោះ F-35 របស់សហរដ្ឋអាមេរិក អាចនឹងគ្មានម៉ាស៊ីន អាចយកមកប្រើប្រាស់បាន នៅត្រឹមឆ្នាំ២០២២ ហើយរហូតដល់ទៅ២០ភាគរយ នៃកងយន្តហោះនោះ អាចនឹងបញ្ឈប់នៅត្រឹមឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ការពារជាតិ Defence News បានឲ្យដឹងថា មជ្ឈមណ្ឌលជួសជុលកម្រិតធ្ងន់ F-135 ដែលស្ថិតនៅមូលដ្ឋានទ័ពអាកាស Tinker រដ្ឋអូក្លាហូម៉ា នាពេលថ្មីៗនេះ មិនអាចដំណើរការម៉ាស៊ីន សម្រាប់ការជួសជុលនិងតំហែទំា ហើយបញ្ហានេះ នឹងត្រូវចំណាយពេលជាច្រើនខែ។

គួរបញ្ជាក់ថា នៅក្នុងខែមករា លោក Ellen Lord ជាមន្ត្រីផ្នែកទិញជាន់ខ្ពស់ របស់មន្ទីរបញ្ចកោណ នៅពេលនោះ បាននិយាយថា បញ្ហាម៉ាស៊ីនគឺជាមូលហេតុមួយ ដែលអត្រាសមត្ថភាព បេសកកម្មយន្តហោះចម្បាំង F-35 ធ្លាក់ចុះទាប ហើយនៅក្នុងខែកុម្ភៈ តួលេខបានស្ថិតនៅក្នុងកម្រិត៦៩ភាគរយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top