Covid-19

ថ្ងៃពុធ ទី១៧ កុម្ភៈ ប្រទេសថៃបន្តរកឃើញ អ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ១៧៥នាក់ថែមទៀត

បរទេស៖ នៅថ្ងៃពុធ ទី១៧កុម្ភៈ រដ្ឋាភិបាលថៃ បានរាយការណ៍ពីរកឃើញ ករណីឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ១៧៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន ដោយក្នុងការឆ្លងមេរោគក្នុងស្រុកចំនួន ១៦៨ នាក់ និងករណីនាំចូលចំនួន ៧ នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺនេះ នៅប្រទេសថៃសរុបកើនឡើងដល់ ២៤ ៩៦១ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ការឆ្លងចំនួន ១១៤ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៥៤ករណីទៀត ក្នុងការធ្វើតេស្តិ៍នៅមន្ទីរពេទ្យ។

សូមជម្រាបថា នៅប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤.៩៦១ នាក់ ក្នុងនោះ បានព្យាបាលឱ្យជាសះស្បើយចំនួន ២៣ ៦៩៧ នាក់(៩៤.៩%) និងមានអ្នកជំងឺចំនួន ១ ១៨២ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top