តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃអង្គារ ប្រទេសជប៉ុន បានបញ្ជាក់ថា មានករណីថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ១៩ចំនួន១.៣០៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេស កើនឡើងដល់៤១៩.៧៦៥នាក់ ជាមួយគ្នានេះដែរ ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ជាលើកដំបូងរបស់ខ្លួន ដែលបានផ្តើមឡើងនៅថ្ងៃពុធនេះ ដល់ក្រុមបុគ្គលិកពេទ្យ ។
តួលេខចុងក្រោយបានបង្ហាញថា ចំនួនអ្នកស្លាប់នាពេលបច្ចុប្បន្ននេះ មានចំនួន៧.១៥៧នាក់ ដែលមានអ្នកស្លាប់បន្ថែមចំនួន២៧នាក់ត្រូវបានបញ្ជាក់នៅទូទាំងប្រទេសគិតត្រឹមថ្ងៃអង្គារ ។
រដ្ឋាភិបាលតូក្យូមេត្រូប៉ូលីតែន បានរាយការណ៍កាលពីថ្ងៃអង្គារថា មានករណីថ្មីប្រចាំថ្ងៃចំនួន៣៥០នាក់ ដែលឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងរដ្ឋធានីនេះ មានរហូតដល់១០៧.៩៥៩នាក់ ។
តួលេខចុងក្រោយបង្អស់ ដែលបានកំណត់សម្គាល់ឃើញថា ថ្ងៃទី១០ហើយដែលការឆ្លងជំងឺប្រចាំថ្ងៃ បានស្ថិតនៅក្រោម៥០០នាក់ ដែលបានកំណត់សម្គាល់ ។
ក្នុងចំណោមអ្នកបានធ្វើតេស្តមាន លទ្ធផលវិជ្ជមានកាលពីថ្ងៃអង្គារ រដ្ឋាភិបាលមេត្រូប៉ូលីតែន បានឲ្យដឹងថា ពលរដ្ឋចំនួន១៥៧នាក់ បានប៉ះពាល់គ្នាផ្ទាល់ ដែលពលរដ្ឋទំាងនោះត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា