វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់មន្រ្តីស៊ើបការណ៍ យោធាកូរ៉េខាងជើងចំនួន ៣នាក់ កាលពីថ្ងៃពុធក្នុងយុទ្ធនាការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីលួចប្រាក់១,៣ ពាន់លានដុល្លារ ដែលជារូបិយប័ណ្ណឌីជីថល និងរូបិយប័ណ្ណប្រពៃណីពីធនាគារ និងគោលដៅផ្សេងទៀត ។
សកម្មភាពដំបូងប្រឆាំងនឹង ក្រុងព្យុងយ៉ាងដោយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានផ្តោតលើអ្វីដែលក្រសួងនេះហៅថា “យុទ្ធនាការជាសកលនៃឧក្រិដ្ឋកម្ម” ដែលត្រូវបានធ្វើឡើង ដោយប្រទេសកូរ៉េខាងជើង ។
ក្រសួងនេះបានចោទប្រកាន់ ប្រតិបត្តិការលួចស្តាប់ និងមន្ត្រីជាន់ខ្ពស់ចំនួន៣រូប ដើម្បីទទួលបានមូលនិធិ សម្រាប់រដ្ឋាភិបាលរបស់ពួកគេ ខណៈដែលជៀសវាងការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិដែល បានធ្វើឱ្យប្រភពចំណូលធ្លាក់ចុះ ។
ក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំពីរឆ្នាំ មន្រ្តីបានបង្កើតកម្មវិធី រូបិយបណ្ណឌីជីថល ដោយរាតត្បាតដោយបាន បើកទ្វារចូលទៅក្នុងកុំព្យូទ័រគោលដៅ ។ ការលួចចូលទៅក្នុងក្រុមហ៊ុនទីផ្សារ និងជួញដូររូបិយប័ណ្ណឌីជីថលដូចជា bitcoin ក្រសួងបានឲ្យដឹងថា និងបានបង្កើតវេទិការ blockchain មួយដើម្បីគេចវេសពីការដាក់ទណ្ឌកម្ម និងប្រមូលថវិកាដោយសម្ងាត់។
រឿងក្ដីនេះត្រូវបានដាក់នៅតុលាការ សហព័ន្ធក្នុងទីក្រុងឡូសអ៊ែនជីឡេស ធ្វើការចោទប្រកាន់ពីបទមួយក្នុងចំណោមមន្ត្រី ៣នាក់ ដែលមានឈ្មោះថា ផាក ជីនហុក (Park Jin Hyok)។
គាត់ត្រូវបានចោទប្រកាន់ពី បទលួចរូបភាពក្រុមហ៊ុនសូនី ឆ្នាំ២០១៤ ការបង្កើតកម្មវិធីវ៉ាន់សាន់រីគ្រី ដ៏ល្បីល្បាញ និងចោរកម្មឆ្នាំ២០១៦ ចំនួន៨១លានដុល្លារ ពីធនាគារកណ្តាលបង់ក្លាដែស ។
ការចោទប្រកាន់ថ្មីបានបន្ថែមដល់ជនជាប់ចោទ០២នាក់ទៀត គឺលោក ចាង ចាងហ៊ីហុក ( Jon Chang Hyok) និងលោក គីម អ៊ីល (Kim Il) ។
ការចោទប្រកាន់នេះបានឲ្យដឹងថា ពួកគេទាំង ៣នាក់នេះ បានធ្វើការជាមួយគ្នា នៅក្នុងការិយាល័យស៊ើបអង្កេត សម្ងាត់របស់យោធាកូរ៉េខាងជើង ដែលត្រូវបានគេស្គាល់នៅក្នុង សហគមន៍សន្តិសុខតាមអ៊ីនធឺណេតថា ជា Lazarus Group ឬ APT 38។ បន្ថែមពីលើការចោទប្រកាន់មុននេះ អ្នកទាំង៣ត្រូវបានចោទប្រកាន់ ពីបទចេញពីប្រទេសកូរ៉េខាងជើង រុស្ស៊ី និងចិន ដើម្បី ចូលលួចតាមកុំព្យូទ័រដោយប្រើបច្ចេកទេសបញ្ឆោត និងដើម្បីលើកកម្ពស់កម្មវិធី crypto ដែលផ្ទុកជាមួយកម្មវិធីលួច ដែលអនុញ្ញាតឱ្យពួកគេអាចរក្សាទុក កន្លែងដាក់ប្រាក់ របស់ជនរងគ្រោះ។
ពួកគេបានលួចប្តូររូបិយប័ណ្ណឌីជីថល នៅស្លូវេនី និងឥណ្ឌូនេស៊ី និងបានជំរិតប្តូរប្រាក់នៅក្រុងញូវយ៉កអស់ចំនួន១១,៨ លានដុល្លារអាមេរិក ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា