ព័ត៌មានអន្តរជាតិ

UNHCR៖ ជនអន្តោប្រវេស ខុសច្បាប់ជាង២០០នាក់ ត្រូវបានជួយសង្គ្រោះ ពីដែនទឹក នៃប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHRC)បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួនជាង២០០នាក់ ក្នុងនោះរាប់ទាំង ស្ត្រី និងកុមារ បានត្រូវជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រ នៃប្រទេសលីប៊ី ។

ទីភ្នាក់ងារបានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “ពលរដ្ឋជាង២០០នាក់ ត្រូវបាននាំយកមកកាន់ទ្រីប៉ូលី ដោយឆ្មាំការពារឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងចំណោមនោះ មានស្ត្រីចំនួន០៩នាក់ និងកុមារចំនួន០៣នាក់” ។

គណៈកម្មាធិការបានឲ្យដឹងថា “UNHCR និងអង្គការ IRC (គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ) កំពុងផ្តល់សម្ភារៈសម្រាប់ជួយសង្គ្រោះ និងជំនួយថ្នាំសង្កូវ ដល់អ្នកដែលនៅរស់រាន មានជីវិតទាំងអស់” ។

យោធាជើងទឹក របស់ប្រទេសលីប៊ី បានឲ្យដឹងថា អង្គការ បានរកឃើញសាកសពក្នុងចំណោមជនអន្តោប្រវេសន៍ម្នាក់ដែលមិនមានឯកសារច្បាស់លាស់ ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ ដោយបានបន្ថែមថា ជនអន្តោប្រវេសន៍មួយចំនួនបានរត់គេចខ្លួន បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះ និងនាំមកវិលត្រឡប់ មកកាន់លីប៊ី វិញនោះ ។

ដោយសារអសន្តិសុខ និងមានចលាចល នៅក្នុងប្រទេសស្ថិតនៅអាហ្វ្រិកខាងជើង បន្ទាប់ពីបានទទួលរលំរបបដឹកនាំរបស់់លោក Muammar Gaddafi នៅក្នុងឆ្នាំ២០១១ ជនអន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់ បានជ្រើសរើសយកការឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ពីប្រទេសលីប៊ី ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top