ព័ត៌មានអន្តរជាតិ

ជំនួញរបស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះ ៨០ភាគរយ ក្នុងឆ្នាំ២០២០

បរទេស៖ យោងតាមការប៉ាន់ស្មាន់មួយ ពីទីភ្នាក់ងារលើកកម្ពស់ជំនួញ និងការវិនិយោគកូរ៉េរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងថាជំនួញពីរផ្លូវ រវាងកូរ៉េខាងជើងនិងដៃគូដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន បានធ្លាក់ចុះ៨០,៧ភាគរយ នៅក្នុងឆ្នំា២០២០ ស្របពេលមានការរាតត្បាត ពីមេរោគកូរ៉ូណា។

ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញប្រហែល ៤៩១,០៦លានដុល្លារ ពីប្រទេសចិន កាលពីឆ្នាំមិញ ចំណែកការនាំចេញទំនិញនិងផលិតផលត្រឹមតែ ៤៨លានដុល្លារប៉ុណ្ណោះ ទៅកាន់ប្រទេសចិន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ជំនួញពីរផ្លូវ គឺមានទំហំទឹកប្រាក់ប្រហែល ៥៣៩,០៦ដុល្លារ ឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបទៅឆ្នាំមុននោះ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននាំចេញទៅប្រទេសចិន នូវវត្ថុធាតុដើមនានា រួមមានទាំងតង់ស្តែន សំលោហៈដែក និងម៉ាស៊ីននាឡិក ជាការនាំចេញស្របច្បាប់មួយ ក្នុងចំណោមផលិតផលកំពូលៗ របស់កូរ៉េខាងជើង នៅមុនផ្ទុះឆ្លងមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

To Top