ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន AstraZeneca ព្រមានអឺរ៉ុបថា ការបញ្ជូនវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នឹងធ្លាក់ចុះ៥០ភាគរយ នៅត្រឹមាសទី២ខាងមុខ

បរទេស៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន AstraZeneca Plc បានជូនដំណឹងដល់សហគមន៍អឺរ៉ុបដោយរំពឹងថា នឹងមានកង្វះខាតក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងត្រីមាសទី ២។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថចម្រុះជាតិស៊ុយអ៊ែត-អង់គ្លេស បានប្រាប់ប្លុកអឺរ៉ុបក្នុងអំឡុងកិច្ចប្រជុំផ្ទៃក្នុងថា ខ្លួននឹងចែកចាយតិចជាង ៩០ លានដូសក្នុងត្រីមាសទី ២ ។ នេះបើយោងតាមការចេញផ្សាយដោយស្រង់សម្តីមន្ត្រីសហភាពអឺរ៉ុប។

ក្រុមហ៊ុនផលិតឱសថបង្ការជំងឺកូវីដ១៩មួយនេះ គ្រោងនឹងចែកចាយវ៉ាក់សាំងប្រហែល ៤០ លានដូល្លាក្នុងត្រីមាសទី ១ – តិចជាងពាក់កណ្តាលនៃបរិមាណវ៉ាក់សាំងដែលខ្លួនបានផលិតជាមួយសាកលវិទ្យាល័យ Oxford និងស្ថិតក្រោមកិច្ចសន្យាផ្គត់ផ្គង់។ បញ្ហានៅរោងចក្រវ៉ាក់សាំងមួយនៅប្រទេស បែលហ្ស៊ិកគ្រប់គ្រងដោយដៃគូ Novasep ត្រូវបានគេរាយការណ៍មក៕ប្រែសម្រួលៈ ណៃ តុលា

To Top