បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀនថាញ់ឡុង បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសវៀតណាមកំពុងពិភាក្សាជាមួយ ក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣០ លានដូល្លាក្នុងឆ្នាំ ២០២២ រួមជាមួយនឹងវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី Sputnik V ចំនួន ៦០ លានដូសផងដែរ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ស្តីពី ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់រដ្ឋាភិបាលកណ្តាល កាលពីថ្ងៃពុធនៅទីក្រុង ហាណូយ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម រូបនេះបាននិយាយថា វៀតណាមបច្ចុប្បន្នមានជម្រើសវ៉ាក់សាំងចំនួន ៤ ។
ទី១-ក្នុងនាមជាប្រទេសទទួលសិទ្ធិទទួល ពីយន្តការវ៉ាក់សាំងការពារពិភពលោក (COVAX) ដឹកនាំដោយអង្គការសុខភាពពិភពលោក វៀតណាមគ្រោងនឹងទទួលបាននូវចំនួន ៣០ លានដូស ហើយក្រសួងសុខាភិបាលកំពុង ខិតខំប្រឹងប្រែងចរចាដើម្បីធានាថាថ្នាំ ៣០ លានអាចទៅដល់ ឆ្នាំនេះ។ ទី២ ពីក្រុមហ៊ុន Pfizer , ទី៣ ពីក្រុមហ៊ុន AstraZeneca និងទី៤ គឺពី អ្នកអភិវឌ្ឍវ៉ាក់សាំង Sputnik V នៃវិទ្យាស្ថានស្រាវជ្រាវ Gamaleya រុស្ស៊ី បាននិយាយថាពួកគេអាចផ្គត់ផ្គង់ ៦០ លានដូសទៅវៀតណាម។ គេរំពឹងថាក្រសួងសុខាភិបាល នឹងផ្តល់ការយល់ព្រមជាបន្ទាន់ដល់ Sputnik V ក្នុងសប្តាហ៍នេះ ៕
ប្រែសម្រួលៈ ណៃ តុលា