Covid-19

ព័រទុយហ្គាល់ ចំណាយប្រាក់អស់ជាង៩១លានអឺរ៉ូ ដើម្បីទប់ទល់នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេសព័រទុយហ្គាល់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចំណាយប្រាក់ ចំនួន៩១៥,៩លានអឺរ៉ូ ស្មើនឹង១,១១ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆំាង នឹងជំងឺឆ្លងរាតត្បាតកូរ៉ូណា ។

ទិន្នន័យផ្លូវការបានបង្ហាញថា ការចំណាយលើប្រព័ន្ធសុខាភិបាល របស់ប្រទេសេបានកើនឡើងដល់ ១១,៣ភាគរយ គិតត្រឹមខែមករា ឆ្នាំ២០២១ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ហើយភាគច្រើនៃការចំណាយគឺ ប្រាក់ខែបុគ្គលិកជំនាញ និងឧបករណ៍ពេទ្យ ។

ក្រសួងសុខាភិបាល បានរាយការណ៍ថា បានចុះកិច្ចសន្យា ក្នុងការទិញគ្រែចំនួន៩៨១គ្រឿង សម្រាប់មន្ទីរពេទ្យ កាលពីចុងខែមករា ឆ្នាំនេះ ជាមួយគ្នានេះដែរ គ្រែចំនួន៧៤៥គ្រឿង បាននាំមកពីឯកជន និងវិស័យសង្គម និង២៣៦គ្រឿង បានមកពីកងកម្លាំងយោយធា ។

ចំនួនបំពង់បញ្ចូលអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មានជិតទ្វេដង ដែលឥឡូវនេះ សរុបចំនួន២.២១៦គ្រឿងនៃសម្ភារ ដែលមានតាមរយៈប្រព័ន្ធសុខាភិបាល ។

គ្រែសម្រាប់អង្គភាពថែទាំអ្នកជំងឺវិញ មានលើសពីត្រីគុណ ដែលបានកើនឡើងចំនួន៤៣១គ្រែ នៅក្នុងខែមករា ឆ្នាំ២០២០ ដល់១.៤១១គ្រែ គិតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំនេះ ។

ទិន្នន័យចុងក្រោយបានបង្ហាញពីអគ្គសុខាភិបាលព័រទុយហ្គាល់ថា បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន៨៦១.៩២២នាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ហើយ៥៩៦.៨១២នាក់បានទទួលកម្រិតថ្នាំដំបូង និង២៦៥.១១០នាក់បានទទួលកម្រិតថ្នាំលើកទី២ ៕

To Top