ព័ត៌មានអន្តរជាតិ

BBC៖ មនុស្ស ៣៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការតវ៉ានៅមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ, អង្គការសហប្រជាជាតិ ពិពណ៌នាថា ជា“ ថ្ងៃដ៏បង្ហូរឈាមបំផុត

បរទេស៖ យ៉ាងហោចណាស់ មានមនុស្ស ៣៨ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ នៅក្នុងអ្វី ដែលអង្គការសហប្រជាជាតិ បានពិពណ៌នាថា ជា“ ថ្ងៃដ៏បង្ហូរឈាមបំផុត” ចាប់តាំងពីរដ្ឋប្រហារ បានកើតឡើងមួយខែកន្លងមក។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រេសិតអង្គការសហប្រជាជាតិ ប្រចាំនៅមីយ៉ាន់ម៉ា គឺលោកស្រី Christine Schraner Burgener បាននិយាយថា មានរូបភាពគួរឱ្យភ្ញាក់ផ្អើល កំពុងចេញពីប្រទេសនេះ។

សាក្សីបាននិយាយថា កម្លាំងសន្តិសុខបានបាញ់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិត ។

ការតវ៉ាទ្រង់ទ្រាយធំនិងសកម្មភាព នៃការមិនរៀបរយ ត្រូវបានគេមើលឃើញ ពាសពេញប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធា បានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ។

ក្រុមអ្នកតវ៉ាបានអំពាវនាវ ឱ្យបញ្ឈប់ការគ្រប់គ្រងដោយយោធា និងការដោះលែងមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត របស់ប្រទេសនេះ រួមទាំងលោកស្រីអ៊ុងសានស៊ូជី ដែលត្រូវបានផ្ដួលរំលំ និងឃុំខ្លួននៅក្នុងរដ្ឋប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×