ព័ត៌មានអន្តរជាតិ

រដ្ឋសភាលីប៊ី គាំទ្ររដ្ឋាភិបាល ជំរុញផែនការសន្តិភាព

បរទេស៖ រដ្ឋសភាដែលបែកបាក់គ្នា ជាយូរមកហើយរបស់ប្រទេសលីប៊ី នៅថ្ងៃពុធនេះ បានបោះឆ្នោតគាំទ្ររដ្ឋាភិបាលរួបរួម ដែលបានកើនឡើងតាមរយៈ ដំណើរការសន្តិភាពអង្គការសហប្រជាជាតិ ដែលជាផ្នែកនៃផែនការដោះស្រាយ ភាពចលាចលនិងអំពើហិង្សា រយៈពេលមួយទសវត្ស ជាមួយការបោះឆ្នោតមួយនៅក្នុងខែធ្នូ។

ការអនុម័តរបស់រដ្ឋសភា ចំពោះគណៈរដ្ឋមន្ត្រីនៃលោកនាយករដ្ឋមន្ត្រី ដោយសម្លេងឆ្នោត ១៣២ទល់នឹង២សម្លេង នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង ដែលហែកហួរដោយសង្គ្រាម បង្ហាញឲ្យឃើញនូវឱកាស ដ៏ធំបំផុតក្នុងពេលជាច្រើនឆ្នាំ សម្រាប់ដំណោះស្រាយ ចំពោះជម្លោះរបស់ប្រទេសលីប៊ី។

លោក Dbeibeh បាននិយាយប្រាប់ រដ្ឋសភានៅពេលក្រោយមកថា “តាមរយៈការបោះឆ្នោតនេះ វាមានភាពច្បាស់លាស់ថា លីប៊ីសាមគ្គីតែមួយ” ហើយលោកបានជំរុញពលរដ្ឋលីប៊ី ឲ្យបើកចិត្តទទួលក្រុមផ្សេងទៀត និងបំភ្លេចចោលនូវការចងគំនុំ”។

លោក Tarek Megerisi មកពីក្រុមប្រឹក្សាទំនាក់ទំនងរបរទេសរបស់អឺរ៉ុប បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើយើងចាកចេញពីរឿងនេះ ជាមួយរដ្ឋាភិបាលមួយ និងរដ្ឋធម្មនុញ្ញមួយនោះ យើងបានស្ថិតនៅទៅ ហើយក្នុងទីប្រសើរជាងនេះ សម្រាប់រយៈពេល ៥ឆ្នាំកន្លងទៅ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top