បរទេស៖ គ្រូពេទ្យនិយាយថា មនុស្សមួយចំនួននឹងមានអារម្មណ៍ថា មិនស្រួលខ្លួន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប៉ុន្តែនេះជារឿងធម្មតាទេ ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សលើសពីម្នាក់ ក្នុងចំនោមមនុស្ស ១០នាក់ អាចមានអារម្មណ៍ពីផលប៉ះពាល់ រួមមានការឈឺក្បាល អស់កម្លាំង និងឈឺនៅកន្លែងចាក់ ប៉ុន្តែប្រជាជនមិនត្រូវបានរារាំង ពីការចាក់វ៉ាក់សាំងដែល ជួយសង្គ្រោះអាយុជីវិតនោះទេ។
អ្នកជំនាញនិយាយថា ផលប៉ះពាល់ជាធម្មតាស្រាល ហើយបាត់ទៅវិញក្នុងរយៈពេល ប៉ុន្មានថ្ងៃបន្ទាប់ ៕
ប្រែសម្រួលៈ ណៃ តុលា