ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងបារាំង រួមគ្នាធ្វើសមយុទ្ធដែនទឹក នៅសមុទ្រក្រហម

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ថា កងកម្លាំងរបស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស មួយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសអេហ្ស៊ីប និងបារាំង បានរួមគ្នាធ្វើលំហាត់សមយុទ្ធយោធា នៅដែនសមុទ្រក្រមហម ។

នាវាចម្បាំង al-Fateh របស់ប្រទេសអេហ្ស៊ីប និងនាវាផ្ទុកយន្តហោះរបស់បារំាង Charles de Gaulle បានចូលរួមនៅក្នុងសមយុទ្ធ ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងដូច្នេះ ។

ក្នុងអំឡុងពេលហ្វឹកហ្វឺន កងកម្លាំង បានអនុវត្តន៍សកម្មភាពរួមគ្នាជាច្រើន ក្នុងនោះរាប់ទំាង ការរៀបចំក្បួនល្បាតនៅតាមតំបន់ដាច់ស្រយាល និងនៅតំបន់ជិតៗ ។

កងកម្លាំងក៏បានចូលរួម បណ្តែតទូកនាពេលយប់ ដែលបង្ហាញអំពីសមត្ថភាពនៃការចូលរួមរបស់អង្គភាពជើងទឹក ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្សេងៗ ។ សេចក្តីប្រកាសបានឲ្យដឹងថា សមយុទ្ធមានប្រសិទ្ធិភាពចែករំលែក ដើម្បីរក្សាសន្តិសុខជើងទឹក និងស្ថិរភាពនៅក្នុងតំបន់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top