ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ជំរុញឱ្យយោធា ដែលកំពុងក្តាប់អំណាចនៅមីយ៉ាន់ម៉ា ចរចាជាមួយក្រុមប្រឆាំងនយោបាយ

បរទេស៖ ក្រសួងការបរទេស កំពុងតែទទូចដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ធ្វើកិច្ចចរចាជាមួយ ក្រុមអ្នកប្រឆាំងនយោបាយ ដើម្បីបញ្ចប់ជម្លោះ ខណៈប្រទេសថៃបានត្រៀម សម្រាប់លំហូរជនភៀសខ្លួន ដែលអាចរួចផុតពីអំពើហិង្សានៅទីនោះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Don Pramudwinai បាននិយាយថា អាជ្ញាធរថៃនៅតាមព្រំដែន កំពុងវាយតម្លៃស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើឱ្យប្រាកដថា អ្វីៗអាចគ្រប់គ្រងបាន។

លោក Don Pramudwinai បាននិយាយថា “ អ្នកខ្លះ (ជនភៀសខ្លួនមីយ៉ាន់ម៉ា) បានមកដល់ហើយ” ។ ប៉ុន្តែយើងសង្ឃឹមថា ពួកគេនឹងមិនប្រមូលគ្នាឆ្លងកាត់ព្រំដែន ក្នុងចំនួនដ៏ច្រើននោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top