បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអ៊ីតាលី បានធ្វើការណែនាំ អំពីច្បាប់ធ្វើចត្តាឡីស័កថ្មី ដែលមានភាពចាំបាច់ រយៈពេល៥ថ្ងៃ ទៅលើក្រុមអ្នកធ្វើដំណើរមកពីគ្រប់ប្រទេស ក្នុងប្លុកអ៊ឺរ៉ុប ក្នុងពេលរលកវាយប្រហារទី៣កំពុងរាលដាលស្ទើរ គ្រប់ប្រទេសទាំងនោះនៅឡើយ។
នៅក្នុងច្បាប់ចត្តាឡីស័ក លើកមុនគឺត្រូវបានធ្វើឡើងតែ ចំពោះបណ្តាប្រទេស ដែលមានប្រភពផ្សេងពីប្លុកអ៊ឺរ៉ុប ប៉ុណ្ណោះ ហើយច្បាប់ថ្មីរបស់អ៊ីតាលីនេះក៏ត្រូវបានគេមើលឃើញដែរថា បានធ្វើឡើងនៅក្រោយពេល ដែលប្រទេសអាល្លឺម៉ង់ ទើបតែដាក់កំណត់ថា រាល់អ្នកធ្វើដំណើរទាំងអស់
ដែលមកដល់ប្រទេស របស់ខ្លួនទាមទារលិខិត បញ្ជាក់អវិជ្ជមានកូវីដ ។
មកដល់ពេលនេះផ្នែកខ្លះ នៃប្រទេសអាល្លឺម៉ង់ នៅតែត្រូវបានគេមើលឃើញថា មានការបិទជាបណ្តោះអាសន្ន នៅលើយប៉ុន្តែចំនួនតួលេខនៃអ្នកឆ្លងវិរុសមួយនេះ នៅតែមានចំនួនកើនឡើង ច្រើនជាងរៀងរាល់ថ្ងៃ ។
នៅថ្ងៃអង្គារនេះផងដែរ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលី លោក Mario Draghi និងភរិយា លោកស្រី Maria Serenella Cappelloបានទទួលវ៉ាក់សាំង AstraZeneca ដូសដំបូងខណៈដែលប្រទេសទាំងមូល ចាប់ផ្តើមដំណើរ ការចាក់វ៉ាក់សាំងឡើងវិញ ៕
ប្រែសម្រួល៖ស៊ុនលី