Covid-19

ជម្លោះរវាងអង់គ្លេស-អឺរ៉ុប ស្ដីពីវ៉ាក់សាំងកូវីដ-១៩ អាចនឹងបន្ដកើនឡើង ខណៈមានកង្វះខាតការផ្គត់ផ្គង់

ឡុងដ៌៖ ភាពតានតឹងនៅតែមិន ប៉ាន់ស្មានបានរវាងអង់គ្លេស និងសហភាពអ៊ឺរ៉ុប ខណៈដែលការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ទំនងជានឹងបន្តទៅមុខទៀត ជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ នេះបើយោងតាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីពេលថ្មីៗនេះគណៈកម្មការអឺរ៉ុប បានបង្ហាញនូវកំណែប្រែថ្មី នៃយន្តការតម្លាភាពនៃការនាំចេញរបស់ខ្លួន សម្រាប់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីភាពផ្ទុយគ្នា និងសមាមាត្រសម្រាប់ វាយតម្លៃថាតើវ៉ាក់សាំងទាំងនេះ អាចត្រូវបាននាំចេញទៅកាន់ប្រទេស មិនមែនជាសហភាពអឺរ៉ុបឬយ៉ាងណា។

ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen ខណៈដែលចោទប្រកាន់ក្រុមហ៊ុន AstraZeneca ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសថា មិនបានគោរពកិច្ចសន្យាអឺរ៉ុបរបស់ខ្លួន បានព្រមានថា ប្លុកនេះអាចនឹងរឹតត្បិត ការនាំចេញវ៉ាក់សាំង ទៅកាន់ប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ដោយសំដៅទៅលើប្រទេសអង់គ្លេស។

នៅក្នុងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាងនេះរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះជាមួយទូរទស្សន៍បារាំងថា អឺរ៉ុបនឹងមិនអនុញ្ញាតិឱ្យ ប្រទេសអង់គ្លេស រងការគំរាមកំហែងដោយការចាក់វ៉ាក់សាំង COVID-១៩ នោះទេ។

ទន្ទឹមនឹងនេះដែររដ្ឋាភិបាលអង់គ្លេស បានប្រឆាំងដាច់ខាតរាល់ការទប់ស្កាត់ ការនាំចេញវ៉ាក់សាំង ពីសហភាពអឺរ៉ុប។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រាប់សមាជិកសភាថ្មីៗថា “ខ្ញុំមិនគិតថា ការរាំងខ្ទប់ទាំងថ្នាំវ៉ាក់សាំង ឬថ្នាំ ឬគ្រឿងផ្សំ សម្រាប់វ៉ាក់សាំង គឺសមហេតុផល ហើយខ្ញុំគិតថាការខូចខាតរយៈពេលវែង ដែលធ្វើដោយការរាំងស្ទះអាចធំណាស់” ។ លោកថា ការវិនិយោគនាពេលអនាគត អាចនឹងជាប់គាំងនៅក្នុង “ប្រទេសដែលមានការរាំងស្ទះដោយបំពាន” ។

នៅពេលសួរដោយផ្ទាល់ថាតើលោក នឹងបដិសេធនឹងចាត់វិធានការសងសឹក ប្រសិនបើមានការរាំងស្ទះនោះលោក ចនសុន បានលើកឡើងថា “អាទិភាពរបស់យើង គឺត្រូវបន្តការចាក់វ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងប្រជាជនអង់គ្លេស យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីធានាថាវានឹងកើតឡើង” ។

យោងតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុបបានឲ្យដឹងថា មានតែមនុស្សពេញវ័យចំនួន ១២,៣ ភាគរយនៃមនុស្សពេញវ័យទាំងអស់ នៅសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ៕

ដោយ ឈូក បូរ៉ា

To Top