ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺ កូវីដ១៩លើសពី ៥០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ថា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៤៣នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃសុក្រ បើធៀបនឹងអំឡុងពេល២៤ម៉ោងមុន ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១០៤.៧៣៦នាក់ ។

ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពី៥៥៨នាក់កាលពីមួយថ្ងៃមុន ដោយនៅថេរលើសពី៥០០នាក់ សម្រាប់រយៈពេល០៤ថ្ងៃជាប់ៗគ្នា ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ មានលើសពី១០០នាក់ចាប់តំាងពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយសារតែមានការប្រមូលផ្តុំគ្នាទ្រង់ទ្រាយតូច នៅក្នុងសេអ៊ូល និងនៅបរិវេណជុំវិញខេត្ត Gyeonggi រួមទាំងអ្នកនាំចូលផងដែរ ។

ក្នុងចំណោមអ្នកថ្មី ១៥៤នាក់ ជាអ្នករស់នៅក្រុងសេអ៊ូល  និង១៤៣នាក់ អ្នករស់នៅខេត្ត Gyeonggi ។

២២នាក់គឺជាអ្នកនាំចូលពីបរទេស ដោយដកតួលេខដែលបានដាក់បញ្ចូលគ្នាដល់៧.៦៥០នាក់ ។

មានអ្នកស្លាប់បន្ថែមទៀតត្រូវបានគេបញ្ជាក់ឲ្យដឹង ដោយមានអ្នកស្លាប់ដល់១.៧៤០នាក់ ។

អត្រាអ្នកស្លាប់សរុបគឺ ១,៦៦ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top