ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលហុងកុង មិនអនុញ្ញតឲ្យ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines ចុះចតឡើយ ក្រោយពីរកឃើញមានដិតដាមវីរុស នៅលើយន្តហោះ

រដ្ឋាភិបាលហុងកុង មិនអនុញ្ញតឲ្យក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines ចុះចតឡើយ ក្រោយពីរកឃើញមានដិតដាមវីរុសនៅលើយន្តហោះហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង រដ្ឋាភិបាលហុងកុងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនអាកាសចរណ៍របស់សិង្ហបុរី Singapore Airlines ហៅកាត់ថា (SIA) ដែលបានធ្វើដំណើរចេញពីសិង្ហបុរី នឹងមិនត្រូវបានអនុញ្ញាតឱ្យចុះចត នៅក្រុងហុងកុងចាប់ពីថ្ងៃសៅរ៍ (ថ្ងៃទី ៣ ខែមេសាដល់ថ្ងៃទី ១៦ ខែមេសា) ។

សេចក្តីប្រកាសនេះបានចេញសេចក្តីប្រកាស ព័ត៌មានជារៀងរាល់ថ្ងៃដោយផ្តល់ព័ត៌មានថ្មីៗ និងតួលេខអ្នកឆ្លងជំងឺកូវីដ១៩ កើតឡើងនៅទីក្រុងនេះ ។

សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសុក្របានបញ្ជាក់ថា អ្នកដំណើរនៅលើជើងហោះហើរ SQ882 ដែលហោះហើរពីប្រទេសសឹង្ហបុរី មកកាន់ក្រុងហុងកុង នៅថ្ងៃទី ៣១ ខែមីនា ត្រូវបានបញ្ជាក់ថា នៅលើយន្តហោះមានដិតដាមវីរុសបង្កជំងឺកូវីដ១៩ ដែលប្រមូលសំណាកបាននៅឯមជ្ឈមណ្ឌលប្រមូលសំណាក បណ្តោះអាសន្នរបស់មន្ទីរសុខាភិបាលក្រុងហុងកុង ។

លើសពីនេះទៀត អ្នកដំណើរ០៣នាក់ក៏ “បានបរាជ័យក្នុងការអនុលោមតាមតម្រូវការដែលបានបញ្ជាក់នៅក្រោមការការពារ និងការត្រួតពិនិត្យជំងឺ (បទបញ្ជានៃការឆ្លងព្រំដែន និងអ្នកដំណើរ) នោះគឺ (បទបញ្ជាលេខ៥៩៩ H )” ។

យោងតាមគេហទំព័ររដ្ឋាភិបាលហុងកុង ស្តីអំពីជំងឺកូវីដ១៩ បានបញ្ជាក់ថា តម្រូវការដែលមានចែងក្នុងជំពូក៥៩៩H គឺទាក់ទងនឹងការដាច់ពីគ្នា ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា “នាយកដ្ឋានសុខាភិបាលក្រុងហុងកុង បានអំពាវនាវឱ្យមានបទបញ្ជាហាមឃាត់ ការចុះចតជើងហោះហើរ ហើយរអ្នកដំណើរពីសិង្ហបុរីដែលបាមធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នៅក្រុងហុងកុង ពីថ្ងៃទី០៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២១” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top