ព័ត៌មានអន្តរជាតិ

ទាំងព្រឹក! គ្រោះរញ្ជួយដី កម្រិត៥,៩រ៉ិចទ័រ វាយប្រហារភាគ ខាងកើតឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅខេត្ត Maluku ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃអាទិត្យនេះ ។

គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង១និង៤២នាទីព្រឹកថ្ងៃអាទិត្យ ម៉ោងហ្សាការតា ជាមួយគ្នានេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី ស្ថិតនៅចម្ងាយ១៦៣គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានី Ambon នៃខេត្តខាងលើ និងមានជម្រៅ៣២៩គីឡូម៉ែត្រស្ថិតក្រោមបាតសមុទ្រ ។

កម្លាំងរញ្ជួយនៃគ្រោះរញ្ជួយដី គឺមានកម្រិតពី២ទៅ៣នៃខ្នាតរង្វាស់កម្លាំង ដែលហៅថា MMI នៅក្នុងទីក្រុងនេះ ។

ទីភ្នាក់ងារបានបញ្ជាក់ថា គ្រោះរញ្ជួយដីមិនបានបង្ក ជារលកយក្សស៊ូណាមិ នោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top