ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានតំរូវការវ៉ាក់សាំងកូវីដ១៩យ៉ាងសន្ធឹកសន្ធាប់និងគ្រប់ប្រភេទវ៉ាក់សាំងដោយមិនគិតថាជារបស់ប្រទេសមហាអំណាចណាមួយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ទៅជាវ៉ាក់សាំងកាតព្វកិច្ច។
ការអះអាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី បែបនេះ ដោយសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន កំពុងអនុវត្តន៍នូវវិធានការនេះ រួចស្រេចទៅហើយ ដោយបុគ្គលណាមិនបានចាក់វ៉ាក់សាំងកូវីដ១៩គឺមិនអនុញ្ញាតអោយចូលកន្លែងធ្វើការ ឬដើរហើរដោយសេរីបាននោះទេ។

