ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ជិត ៣៨០០នាក់ និងសរុបជាង ៣៨ម៉ឺននាក់

រីយ៉ូ៖ ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធ ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣៨១,៤៧៥ នាក់នៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីអ្នកជំងឺ ៣៧៧២ នាក់បានស្លាប់ ដោយសារវីរុសនេះ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះការធ្វើតេស្ត បានរកឃើញ ៧៩,៧១៩ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនជាតិ កើនឡើងដល់ ១៤,១២២,៧៩៥នាក់ ។

រលកថ្មីនៃការឆ្លង បាននិងកំពុងប្រឈមមុខនឹង ប្រទេសអាមេរិកខាងត្បូង ដែលនាំឱ្យមានការកើនឡើងនូវតម្រូវការគ្រែមន្ទីរពេទ្យ ការស្លាប់ និងការដួលរលំ នៃផ្នែកមួយដ៏ធំ នៃប្រព័ន្ធថែទាំសុខភាព សាធារណៈរបស់ប្រេស៊ីល ។

រដ្ឋដែល មានប្រជាជនច្រើនបំផុតនៅសៅប៉ូឡូ គឺរងគ្រោះខ្លាំងបំផុតដោយមាន ២,៧៨៦,៤៨៣ ករណី និងមានអ្នកស្លាប់ ៩០,៦២៧ នាក់បន្ទាប់មក គឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ មានការឆ្លង ៧១២,៥២៥ នាក់និង ៤២,១១០ នាក់បានស្លាប់។

បច្ចុប្បន្នប្រទេសប្រេស៊ីល មានអត្រាមរណភាព ១៨២ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ និងអត្រាឆ្លងជំងឺមានចំនួន ៦,៧២០ ករណីក្នុងចំណោម ១០០,០០០ នាក់។

យោងតាមក្រុមប្រឹក្សាជាតិនៃលេខាធិការដ្ឋានសុខាភិបាលជាមធ្យមចំនួនករណីប្រចាំថ្ងៃក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះមានចំនួន ៦៤,១៨៤ នាក់ដែលមានចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃចំនួន ២,៧៧៩ នាក់៕

ដោយ ឈូក បូរ៉ា

To Top