ព័ត៌មានអន្តរជាតិ

UN ថ្កោលទោសយ៉ាងខ្លាំង ទៅលើក្រុមភេរវករ ដែលវាយប្រហារ មកលើប្រទេសប៉ាគីស្ថាន

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្រុមប្រឹក្សា នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ បានថ្កោលទោសខ្លាំង ទៅលើការវាយប្រហារ កាលពីថ្ងៃពុធ នៅក្រុង Quetta ប្រទេសប៉ាគីស្ថាន ដែលជាលទ្ធផល ស្លាប់តិចបំផុត០៥នាក់ និងមនុស្សជាច្រើននាក់រងរបួស ។

នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយ បានឲ្យដឹងថា ក្រុមសមាជិកនៃក្រុមប្រឹក្សា សហប្រជាជាតិ បង្ហាញក្តីអាណិត អាសូរជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងដល់រដ្ឋាភិបាល ប៉ាគីស្ថាន ហើយពួកគេ សូមជូនពរឲ្យអ្នកដែលរងរបួស ទាំងអស់ឆាប់ជាសះស្បើយពីជំងឺ ។

សមាជិកក្រុមប្រឹក្សា បានបញ្ជាក់ជាថ្មីថា អំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់ និងអំពើបាតុកម្មដែលបង្កឡើង គឺជាអំពើមួយក្នុងចំណោម អំពើទាំងឡាយ បង្កការគំរាមកំហែង យ៉ាងខ្លាំង ដល់សន្តិសុខអន្តជាតិ និងសុវត្ថិភាព ។

សមាជិក្រុមប្រឹក្សាទាំងអស់ បានបញ្ជាក់ឡើងវិញថា រាល់សកម្មភាពទាំងឡាយណា ដែលជាអំពើភេរវកម្ម គឺជាបទឧក្រិដ្ឋ និងអំពើអយុត្តិធម៌ ដោយផ្អែកលើទោសកំហុសរបស់ពួកគេ ដែលកើតឡើងនៅកន្លែង ណាមួយ នៅពេលណាមួយ និងដោយអ្នកដែលបានព្រឹត្តិ ។ ពួកគេ បានបញ្ជាក់ថា ចំាបាច់រដ្ឋទាំងអស់ នឹងប្រយុទ្ធនឹង សកម្មភាពទាំងអស់នេះ ដែលមានធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងកាត្វកិច្ចផ្សេងៗទៀត ស្ថិតក្រោមច្បាប់អន្តរជាតិ ក្នុងនោះមាន ច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ ច្បាប់ជនអន្តោប្រវេសន៍អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ការគំរាមកំហែង ដល់សន្តិសុខអន្តរជាតិ និងសុវត្ថិភាពដែលបង្កដោយសកម្មភាពភេរវករ ។

គួររំលឹកថា មនុស្សចំនួន០៥នាក់ បានស្លាប់ និងមនុស្សជាច្រើនទៀតបានរងរបួស នៅពេលដែលមានការបំផ្ទុះគ្រាប់បែក នៅកន្លែងចតរថយន្តមួយ នៅក្នុងសណ្ឋាគារ Serena ក្រុង Quetta រដ្ឋធានី របស់ខេត្ត Balochistan ស្ថិតនៅនីរតី នៃប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃពុធ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top