ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា សង្គ្រាមសេដ្ឋកិច្ច​ របស់អាមេរិក ប្រឆាំងអ៊ីរ៉ង់ ត្រូវបរាជ័យ

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់ រូហានី បានលើកឡើងថា សង្គ្រាមសេដ្ឋកិច្ច ដែលបានធ្វើដោយ សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បានបរាជ័យ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោករ៉ូហានី បានប្រាប់ភ្នាក់ងារសេដ្ឋកិច្ចមួយក្រុមថា “ ថ្ងៃនេះជាមួយនឹងការតស៊ូរបស់ជាតិ និងស្របតាមគោលការណ៍ ណែនាំរបស់មេដឹកនាំកំពូល របស់អ៊ីរ៉ង់ និងការខិតខំប្រឹងប្រែងដែលបានធ្វើពិភពលោក និងសហរដ្ឋអាមេរិកទាំងមូលសារភាព ចំពោះការបរាជ័យ ក្នុងសង្គ្រាមសេដ្ឋកិច្ច” ។

លោកបានបន្ថែមថា“ កិច្ចពិភាក្សានៅទីក្រុងវីយែន បង្ហាញពីកម្រិតខ្ពស់ នៃអំណាចរបស់អ៊ីរ៉ង់ ហើយសព្វថ្ងៃនេះពិភពលោក បានទទួលយកថាមិនមានវិធីអ្វីក្រៅ ពីការឈានដល់កិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ និងដកទណ្ឌកម្មនោះទេ” ។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថា ជាផែនការ សកម្មភាពរួម (JCPOA) ។

លោករូហានី ត្រូវបានគេដកស្រង់សម្ដី ដោយលើកឡើងថា នៅពេលចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរ ពិភពលោកបានដឹងថា អាចធ្វើទៅបានក្នុង ការចរចាជាមួយអ៊ីរ៉ង់ និងឈានដល់កិច្ចព្រមព្រៀង មួយដោយឈរលើមូលដ្ឋាន នៃការសន្ទនា។

តំណាងមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានដូចជាអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ នៅរដ្ឋធានីវីយែន របស់អូទ្រីស នៅថ្ងៃអង្គារនេះ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×