សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍ថា គិតត្រឹមថ្ងៃចន្ទ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៣៩១.៩៣៦នាក់ បន្ទាប់ពីបានចុះក្នុងបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ១.៣៩នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងបានឲ្យដឹងថា មានករណីថ្មីទៀតចំនួន ២៨.៦៣៦នាក់ ត្រូវបានចុះក្នុងបញ្ជី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ១៤.៣៦៩.៤២៣នាក់ ។

ចាប់តាំងពីឈានចូលដល់ឆ្នាំនេះ ប្រេស៊ីល ប្រឈមមុខនឹងរលកថ្មីនៃវីរុស ដែលជាលទ្ធផលដោយសារ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ បានធ្លាក់ដុនដាបយ៉ាងខ្លាំង ។
ប្រេស៊ីល បានធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ៤១,៦លាននាក់ ប្រឆាំងនឹងជំងឺកូវីដ-១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
