Covid-19

រុស្ស៊ី ស្វះស្វែងជួយផ្តល់ ថ្នាំវ៉ាក់សាំងកូវីដ១៩ ឲ្យកូរ៉េខាងជើង

បរទេស៖ អ្នកនយោបាយរបស់ ប្រទេសកូរ៉េខាងត្បូងមួយរូប បានលើកឡើងថា ប្រទេសរុស្ស៊ីធ្វើការផ្គត់ផ្គង់ ឲ្យប្រទេសកូរ៉េខាងជើង នូវថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V សម្រាប់ហេតុផលមនុស្សធម៌ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ។

លោក Choi Moon-soon ជាអភិបាលខេត្ត បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងសេអ៊ូល លោក Andrey Kulik កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយលោកបានមានប្រសាសន៍ថា ជំនួយនឹងគាំទ្រដល់ការផ្លាស់ប្តូរអន្តរកូរ៉េ។

លោក Choi Moon-soon បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការផ្លាស់ប្តូរគ្នារវាងប្រជាជននិងប្រជាជន នៅកំពង់ផែ Wonsan ប្រទេសកូរ៉េខាងជើង គឺជារឿងចំាបាច់សម្រាប់ការរៀបចំ រួមគ្នារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នូវកីឡាអូឡាំពិកយុវជនរដូវរងារ 2024 Gangwon ហើយដើម្បីរឿងនេះអាចទៅរួចនោះ ការផ្តក់ថ្នាំវ៉ាក់សាំងគឺជាដំណោះស្រាយ”។

គួរបញ្ជាក់ថា កីឡាអូឡាំពិកយុវជនរដូវរងារឆ្នាំ២០២៤ គឺត្រូវបានគេគ្រោងធ្វើឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ហើយវាគឺជាកម្មវិធីលើកទី៤ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកបែបនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top