(WXYZ) កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ ឆាប់ៗនេះអាចមានសិទ្ធិទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ក្រុមអាយុនេះ ត្រូវបានរំពឹងថា នឹងត្រូវអនុម័តដោយ FDA (រដ្ឋបាលចំណីអាហារ និងឱសថ) របស់អាមេរិក នៅដើមសប្តាហ៍នេះ។

យោងតាមវែបសាយ WXYZ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រសិនបើ Pfizer ទទួលភ្លើងខៀវពី FDA នោះវាអាចទៅរួចដែលក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ អាចចាប់ផ្តើមចាក់វ៉ាក់សាំងនៅចុងខែនេះ។ ច្បាស់ណាស់នៅរដូវក្តៅ មុនពេលឆ្នាំសិក្សាថ្មីចាប់ផ្តើម ដែលនឹងជាការធូរស្បើយ មួយយ៉ាងធំដល់គ្រួសារជាច្រើន។
នរណាម្នាក់ដែលជាឪពុកម្តាយ ដូចជាខ្ញុំដឹងពីរបៀបដែលក្មេងៗ ចូលចិត្តជួបជុំគ្នា។ ដូចដែលយើងបានឃើញនៅទីនេះ នៅមីឈីហ្គែនជាពិសេសជាមួយ អត្តពលិកវ័យក្មេងពួកគេអាចឆ្លង និងរាលដាលវីរុសបានយ៉ាងងាយស្រួល។ ដូច្នេះពួកគេគឺជាក្រុមសំខាន់មួយ ដែលត្រូវចាក់វ៉ាក់សាំង។ នេះក៏អាចជួយឱ្យយើងឈានមួយជំហាន ខិតទៅជិតភាពស៊ាំ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
