បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសបារាំងលោក Olivier Veran នៅថ្ងៃអង្គារនេះបានប្រកាសថា ប្រទេសបារាំងនឹងអាចធ្វើការបោះបង់ចោល កាតព្វកិច្ចក្នុងការពាក់ម៉ាស់នៅក្រៅផ្ទះបានយ៉ាងឆាប់បំផុតនៅរដូវក្តៅខាងមុខនេះ ប្រសិនបើល្បឿននៃការចាក់វ៉ាកសាំង បច្ចុប្បន្នត្រូវបានពន្លឿន ។
រដ្ឋមន្ត្រីរូបនេះដដែលបានបន្តទៀតថា នៅពេលដែលពលរដ្ឋរបស់យើង ទទួលបានវ៉ាក់សាំងគ្រប់គ្នា ហើយនោះមានន័យថា យើងអាចដកកងកម្លាំងរក្សាសន្តិសុខ ចេញពីតំបន់សាធារណៈនានាផងដែរ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះពលរដ្ឋបារាំងច្រើនជាង ១៦លាននាក់ ហើយដែលទទួលបានវ៉ាក់សាំង លើកដំបូងហើយប្រមាណជា ៦,៧លាននាក់ បានទទួលវ៉ាក់សាំងលើកទី២ ឬត្រូវនឹង៣០ភាគរយ នៃ១៣ភាគរយរៀងគ្នា ធៀបទៅនឹងមនុស្សពេញវ័យនៅទូទាំងប្រទេស។
គិតត្រឹមថ្ងៃអង្គារនេះ ពលរដ្ឋបារាំងដែលឆ្លងកូវីដ សរុបមានទៅដល់ ៥ ,៦៦លាននាក់ មកហើយហើយក្នុងនោះមានប្រមាណជា ១០៥ ៣១០នាក់ បានបាត់បង់ជីវិតហើយតាមផែនការ បារាំងនឹងសង្ឃឹមថាអាចចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនសរុប ២០លាននាក់ ត្រឹមពាក់កណ្តាលខែឧសភានិង ៣០លាននាក់ត្រឹមពាក់កណ្តាលខែមិថុនា ៕
ប្រែសម្រួល៖ ស៊ុន លី
