បរទេស៖ យោងតាមការការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ នៅថ្ងៃពុធនេះ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រី នៃប្រទេសថៃ បានសម្រេចចិត្ត អនុម័តលើកញ្ចប់ថវិកា សម្រាប់កិច្ចការងារ សង្គ្រោះបន្ទាន់មួយទៀត ដែលមាន ទំហំប្រមាណជា ៩៣ពាន់លានបាតឬប្រមាណជា ២.៩៩ ពាន់លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារកូវីដ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ អ្នកនាំពាក្យ របស់គណៈរដ្ឋមន្ត្រី គឺលោកស្រី Rachada Dhnadirekបានបញ្ជាក់ទៀតថាកញ្ចប់ ថវិកានេះ នឹងអាចយកទៅជួយសង្គ្រោះ ដល់ពលរដ្ឋរបស់ខ្លួន យ៉ាងហោចណាស់ ៣១ លាននាក់ឬប្រមាណជា ៣,០០០បាតក្នុងមួយនាក់ ដែលនឹងអាចរ៉ាប់រង រាល់ការចំណាយនានា របស់ពួកគេចាប់ពីខែកក្កដាដល់ខែធ្នូ។
