ព័ត៌មានអន្តរជាតិ

ចិន ព្រមានអូស្រ្ដាលី ចំពោះគោលនយោបាយអរិយភាព និងផ្អាកកិច្ចពិភាក្សាយុទ្ធសាស្រ្តសេដ្ឋកិច្ចទ្វេភាគី

ប៉េកាំង៖ លោកស្កុត ម៉ូរីសុន អតីតហេរញ្ញិកជាតិអូស្រ្តាលី ដែលបានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ២០១៨ បានផ្លាស់ប្តូរពីការធ្វើជាសាក្សី ចំពោះកិច្ចសហប្រតិបត្តិការចិន – អូស្ត្រាលីទៅមេដឹកនាំ ដែលគណៈរដ្ឋមន្រ្តី បានមើលឃើញថាមានកម្រិតទាប នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។

ជាការឆ្លើយតបទៅនឹងគោលនយោបាយអរិភាព របស់ទីក្រុងកង់បេរ៉ា ចំពោះប្រទេសដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ទីក្រុងប៉េកាំង បានចេញសេចក្តីប្រកាសដ៏ខ្លាំងមួយកាលពីថ្ងៃព្រហស្បតិ៍ ចំពោះគោលនយោបាយអរិយភាពមួយនេះ។

អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិន គឺគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រជាភាសាចិន និងអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយបានប្រកាសផ្អាកកិច្ចពិភាក្សាសេដ្ឋកិច្ចយុទ្ធសាស្ត្រចិន – អូស្ត្រាលី ដែលជាការសន្ទនាអន្តររដ្ឋាភិបាលរវាងរដ្ឋាភិបាលសេដ្ឋកិច្ចប៉ាស៊ីហ្វិក ធំទាំងពីរ។

អ្នកជំនាញ និងមន្ត្រីបានព្រមានថា ទំនាក់ទំនងនេះអាចកាន់តែអាក្រក់ ហើយសេដ្ឋកិច្ច និងប្រជាជនអូស្រ្តាលី នឹងទទួលរងនូវការខាតបង់កាន់តែច្រើន ប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសនេះបដិសេធមិនផ្លាស់ប្តូរអរិភាពរបស់ខ្លួន ចំពោះប្រទេសចិន។

កាលពីឆ្នាំ២០១៧ លោក ម៉ូរីសុន ដែលជាអ្នកប្រមូលប្រាក់អូស្ត្រាលី បន្ទាប់មកធ្វើជាសហប្រធាននៃកិច្ចពិភាក្សាទី៣ និងចុងក្រោយជាមួយលោក He Lifeng ប្រធាន NDRC នៅទីក្រុងប៉េកាំង។

NDRC បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តបញ្ឈប់រាល់សកម្មភាពជារៀងរហូតក្រោមក្របខ័ណ្ឌនៃកិច្ចពិភាក្សា ដែលបានកោះប្រជុំកាលពីឆ្នាំ២០១៤, ២០១៥ និង ២០១៧ ដោយផ្អែកលើឥរិយាបថបច្ចុប្បន្នរបស់រដ្ឋាភិបាលអូស្រ្តាលី ចំពោះកិច្ចសហប្រតិបត្តិការចិន – អូស្ត្រាលី៕ ដោយ ឈូក បូរ៉ា

To Top