កាម្ម៉ង់ដូ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា សមាគមភ្នំឡើង ភ្នំនេប៉ាល់ ហៅកាត់ថា (NMA) បានចាប់ផ្តើមប្រមូលបំពង់ អុកស៊ីសែនពីអ្នកឡើងភ្នំ ។
យោងតាមសមាគមនេះ បំពង់អុកស៊ីសែនប្រមាណ ៥.០០០បំពង់ កំពុងត្រូវបានប្រើដោយអ្នកឡើងភ្នំ សម្រាប់ឡើងភ្នំខ្ពស់បំផុត នៅលើពិភពលោក ។ ភ្នំ Qomolangma និងកំពូលភ្នំហិមាល័យ ដទៃទៀតនៅពេលនេះ ។
យោងតាមអ្នករៀបចំការ ធ្វើទស្សនកិច្ចបានឱ្យដឹងថា បំពង់អុកស៊ីសែន ដែលមានសម្រាប់អ្នកឡើងភ្នំ គឺមានទម្ងន់ស្រាលអាចចល័តបាន និងអាចផ្គត់ផ្គង់អុកស៊ីសែន រយៈពេល៣ទៅ៤ម៉ោង ដល់អ្នកឡើងភ្នំនៅកម្ពស់ខ្ពស់ ។
មន្ត្រីនៅការិយាល័យ NMA បានលើកឡើងថា ពួកគេកំពុងពិភាក្សា ជាមួយក្រុមហ៊ុនរៀបចំ ដោយមានបេសកកម្មអំពីលទ្ធភាព របស់អ្នកឡើងភ្នំ ដែលបានប្រគល់បំពង់ អុកស៊ីសែនបស់ពួកគេ ។
នាយកដ្ឋានទេសចរណ៍នេប៉ាល់ បានចេញលិខិតអនុញ្ញាត្តិ សរុបចំនួន៤០៨ សម្រាប់អ្នកឡើង ភ្នំដែលមានបំណងធ្វើដំណើរ ទៅមេក ។ ភ្នំ Qomolangma ដោយមានការអនុញ្ញាត៧៤០ផ្សេងទៀត សម្រាប់អ្នកដែលព្យាយាមឡើង ភ្នំហិមាល័យផ្សេងទៀត ។
ទោះបីមគ្គុទេសក៍នេប៉ាល់ Sherpa និងអ្នកខ្លះទៀត មិនត្រូវការការអនុញ្ញាតឱ្យឡើងភ្នំក៏ដោយ ក៏ពួកគេត្រូវយកអុកស៊ីសែន ទៅជាមួយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា